​សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

FN៖ នៅវេលាម៉ោងប្រមាណ៥៖៣០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសុន្ទរកថា អំពីខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈពេលសម្តេចបានអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន៖ ខាងក្រោមនេះជាសារសំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមនយោបាយឈ្នះ។ សម្តេចបញ្ជាក់ថា ខ្លឹមសាររួមមាននយោបាយឈ្នះ៣ចំណុច ទី១៖ ធានាអាយុជីវិត អ្នកផ្តាច់ខ្លួនចេញពីខ្មែរក្រហម។ ទី២៖ ធានារក្សានូវអាជីព និងមុខរបរ និងទី៣ រក្សាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យ។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខួប២០ឆ្នាំ នៃសមាហរណកម្ម បានប្រែក្លាយតំបន់សមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍ។ សម្តេចបានឃើញថា តំបន់បង្ហូរឈាមពេលនេះក្លាយជាតំបន់អភិវឌ្ឍន៍។ នោះហើយដែលកម្ពុជាបានរកឃើញដោយខ្លួនឯង បន្ថែមលើកិច្ចព្រមព្រៀងក្រុងប៉ារីស។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយសង្ឃឹមថា … Continue reading ​សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស